MENU
CATEGORIES
OTHER
Advertisements


វិធីសាស្រ្តងាយៗបង្ការជំងឺមហារីកថ្លើម

បច្ចុប្បន្នជំងីមហារីកថ្លើមជាជំងីដែលងាយស្រួលឆ្លងនិងងាយស្រួលកើតលើមនុស្សគ្រប់រូបណាស់ជាពិសេសគឺបុរសតែម្តងគឺ​ ច្រើនជាងស្រី្តណាស់ដែលក្នុងនោះគីនៅក្នុងចន្លោះចាប់ពីអាយុ ៣៥ឆ្នាំ ​ដល់​​​​​ ៦៥​ឆ្នាំ  ក្នុងអត្រាគិតជាមធ្យម រវាងបុរស និងស្ត្រីហើយជាប្រភេទមហារីក ដែលធ្វើឱ្យបុរសបាត់បង់ជីវិតមិនតិចទេ។ អ្នកអាចចៀសវាង និងបង្ការជំងឺនេះបាន តាមវិធីខាងក្រោម។

១. គួរទទួលវ៉ាក់សាំងបង្ការវីរុសរលាកថ្លើមប្រភេទ B។

២. មិនទទួលឈាមពីអ្នកដទៃ លើកលែងករណីចាំបាច់។

៣. បន្ថយ ឬចៀសវាងការទទួលទានភេសជ្ជៈដែលមានជាតិស្រវឹងគ្រប់ប្រភេទ។

៤. ចៀសវាងការទទួលទានអាហារដែលមានជាតិអាហ្វាថ្លក់ស៊ីន (Aflatoxin) ដូចជា សណ្តែកដីលីង ដែលមានជាតិអាហ្វាថ្លក់ស៊ីន។

៥. គួរផ្អាកការចាក់ថ្នាំចូលសរសៃឈាម និងចៀសវាងការប្រើប្រាស់ថ្នាំញៀន ដោយការចាក់បញ្ចូលសរសៃឈាម។

៦. មិនប្រើរបស់មុតស្រួច រួមជាមួយអ្នកដទៃ។

៧. ចំពោះអ្នកដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃ ប្រភេទវីរុស B និង C គួរថែទាំ និងរក្សាសុខភាពឱ្យបានល្អខ្ជាប់ខ្ជួន តាមការណែនាំរបស់ គ្រូពេទ្យ។

៨. អ្នកដែលមានកត្តាប្រឈមខ្ពស់ គួរពិនិត្យឈាម ពិនិត្យការធ្វើការរបស់ថ្លើម ពិនិត្យរោគសញ្ញាមហារីក ជារៀងរាល់ ៣-៦ខែ និង ពិនិត្យអេកូថ្លើម រៀងរាល់ ៦ខែ៕

Copyright 2014 Khmerbright