MENU
CATEGORIES
OTHER
Advertisements


តើអ្នកដឹងទេថាតែបៃតងអាចទប់ស្កាត់ការឆ្លងជាថ្មីនូវវីរុស ​Hepatitis C

អ្នកប្រហែលមិនដែលដឹងទេថាតែបៃតងមានសារះប្រយោជន៍ណាស់សំរាប់មនុស្សយើងហើយអ្នកក៏មិនដែលដឹងទេថានៅក្នុងតែបៃតងមាន សារធាតុសំរាប់ទប់ស្កាត់ការឆ្លងវីរុសដូចនេះខាងខ្មែរប្រាយយើងខ្ញំុសូមណែនាំ៖

បើតាមការសិក្សាពីក្រុម​អ្នក​​ស្រាវ​ ជ្រាវ​​អា​ល្លឺម៉ង់​បាន​រក​ឃើញ​ថា epigallocatechin-3-gallate (EGCG)​ដែល​ជា​សមាស​ធាតុ​អ័រ​ហ្គា​និច​(flavonoid )មាន​នៅ​ក្នុង​តែ​បៃ​តង​មាន​លទ្ធភាព​ជួយ​ទប់​ស្កាត់​វី​រុស ​hepatitis C virus (HCV)មិន​ឲ្យ​ចូល​ទៅ​បំ​ផ្លាញ​កោ​សិកា​ថ្លើម​បាន​។​ ​ការ​ស្រាវ​​ជ្រាវ​បាន​​រក​ឃើញ​ថា សមាស​ធាតុ ​epigallocatechin-3-gallate (EGCG)​ដែល​មាន​កម្លាំង​យុទ្ធ​សាស្ត្រ​​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​ពី​ មេរោគ​ទប់​ស្កាត់​បាន​នូវ​ការ​ឆ្លង​វី​រុស​​ hepatitis C virus (HCV)ជា​ថ្មី​ក្រោយ​ពី​ការ​បណ្តុះ​ថ្លើម​។ការ​ឆ្លង​រាល​ដាល​វី​ រុស​ HCVអាច​នាំ​ទៅ​រក​ការ​កើត​រោគ​ថ្លើម​រ៉ាំ​រ៉ៃ​  រោគ​ថ្លើម ​Cirrhosis និង​មហារីក​ថ្លើម​(hepatocellular carcinoma )​ឬ​មហារីក​ថ្លើម​ជំ​ហាន​ដំ​បូង​។ បច្ចុប្បន្ន​វីរុស​នេះ​បាន​ប៉ះ​ពាល់​លើ​មនុស្ស​១៧០​លាននាក់​ក្នុង​ពិភព​លោក​ នេះ​បើ​យោង​តាម​តួ​លេខ​របស់​អង្គការ​សុខ​ភាព​ពិ​ភពលោក​(WHO) ។​ របាយ​ការណ៍​សិក្សា​មុន​ៗ​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ដែរ​ថា មនុស្ស​ទូ​ទាំង​ពិភព​លោក​ជិត​២ភាគ​រយ​ និង​នៅ​ក្នុង​ប្រទេស​ខ្លះ​មាន​ដល់​ទៅ​២០​ភាគ​រយ​បាន​ឆ្លង​វីរុស​​ HCV។​

វេជ្ជ​បណ្ឌិត​ Sandra Ciesekនិង​វេជ្ជ​បណ្ឌិត​Eike Steinmannមក​ពី​សាលា​វេជ្ជ​សាស្ត្រ​ Hannoverប្រទេស​អា​ល្លឺម៉ង់​បាន​និយាយ​ថា​ សមាស​ធាតុ​គី​មី​ក្នុង​តែ​បៃតង ​មាន​ដូច​ជា EGCG &epigallo​​catechin (EGC)​​​ epicatechingallate (ECG) ​និង​​ epicatechin (EC)ត្រូវ​បាន​បង្ហាញ​ថា មាន​កម្លាំង​ប្រឆាំង​នឹង​វី​រុសបាន​​ តែ​ការ​សិក្សា​បន្ថែម​ទៀត​របស់​យើង​នឹង​ពិ​និត្យ​មើល​ពី​ឥទ្ធិ​ពល​របស់​សមាស ​ធាតុ​ទាំង​អស់​នេះ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​ជា​ថ្មី​របស់​ hepatitis C virus (HCV)៕

Copyright 2014 Khmerbright