MENU
CATEGORIES
OTHER
Advertisements


តើដឹងទេថាហេតុអ្វីបានជាយើងភើ?

 

នៅពេលដែលមានជាតិហ្គាសនៅក្នុងក្រពះមានរឿងបីដែលនឹងកើតមានឡើងគឺ :

ទីមួយ: ជាតិហ្គាសនឹងឆ្លងចូលទៅក្នុងពោះវៀនតូច

ទីពីរ: ជាតិហ្គាសនឹងត្រូវបានស្រូបដោយបំពង់បង្ហូរសរសៃឈាមតូចៗរបស់ក្រពះ

ទីបី: ជាតិហ្គាសវានឹងជះត្រឡប់វិញតាមបំពង់អាហារមកកាន់មាត់របស់យើង ហើយសន្ទះបើកបិទតូចៗនៅក្នុងបំពង់អាហារបានបើចំហរដើម្បីឲ្យពពុះហ្គាសខ្ពុលចេញមកក្រៅ ដែលជាហេតុធ្វើឲ្យយើងភើ។

តើជាតិហ្គាសចូលទៅក្នុងក្រពះរបស់យើងដោយរបៀបណា?

ពេលខ្លះគឺទទួលបានពីខ្យល់ដែលយើងស្រូបចូល ហើយពេលខ្លះទទួលបានមកពីការទទួលទានអាហារ ឫភេសជ្ជ​​:ដែលមានជាតិហ្គាសពេលដែលយើងលេបវាចូលទៅពពុះហ្គាសទាំងនោះបានបង្គើតកាបូនឌីអុកស៊ីតនៅក្នុងក្រពះ ដូច្នេះការភើគឺអាចជួយបណ្តេញកាបូនឌីអុកស៊ីតនៅក្នុងក្រពះ ដូច្នេះការភើគឺអាចជួយបណ្តេញកាបូនឌីអុកស៊ីតចេញពីក្នុងខ្លួនរបស់យើងអ្នកខ្លះភើច្រើន និងអ្នកខ្លះភើតិចគឺអាស្រ័យទៅតាមលក្ខខណ្ឌរាងកាយរបស់មនុស្ស។

 

បកស្រាយដោយ លោក Rosabelle Lugos

San Pablo, California

 

ដកស្រង់ចេញពីអត្ថបទដែលកែលសម្រួលដោយ អ៊ុង ចិន្តា

លេខទូរស័ព្ទទំនាក់ទំនង៖ 012 77 52 98

Copyright 2014 Khmerbright