MENU
CATEGORIES
OTHER
Advertisements


តើអ្នកដឹងទេថាហេតុអ្វីបានជាយើងត្អើក?

ដំបូងគឺយើងត្រូវគិតអំពីដំណើរការនៃការដកដង្ហើម ពីព្រោះថាការត្អើកគឺកើតឡើងដោយសារតែកំហុសឆ្គងនៃចលនាដង្ហើមនេះឯង។ នៅខាងលើក្រពះ និងនៅខាងក្រោមសួតគឺមានសាច់ដុំមួយដែលគេឲ្យឈ្មោះថា​ (សន្ទះទ្រូងនិងពោះ)វាចែកផ្នែក ខាងលើនៃរន្ធសួតដាច់ដោយឡែកពីផ្នែកនៃពោះជាទូទៅវាមានរាងក្រឡូប ហើយពេលដែលយើងដកដង្ហើមចូលគឺសាច់ដុំនេះបានរួញ ហើយសំប៉ែតនិងទាញខ្យល់ចូលទៅក្នុងសួត ហើយអ្នកក៏អាចគ្រប់គ្រងសន្ទះសាច់ដុំខណ្ឌទ្រូនិងពោះនេះបានដែរប្រសិនបើអ្នកចង់ ប៉ុន្តែភាគច្រើនគឺយើងមិនបានគិតពីវាគឺ ដោយតែសាច់ដុំនេះត្រូវបានគ្រប់គ្រងដោយសកម្មភាពជះត្រឡប់អូតូម៉ាទិចរបស់ប្រព័ន្ធសរសៃវិញ្ញាណ។

ការត្អើកគឺជាកំហុស ឫជាសកម្មភាពមិនប្រក្រតីរបស់ប្រព័ន្ធគ្រប់គ្រងអូតូម៉ាទិចនៃសរសៃវិញ្ញាណ វាកើតឡើងនៅពេលដែលសន្ទះសាច់ដុំខណ្ឌទ្រូង និងពោះបានទាញកន្រាក់ញាប់ខ្លាំងពេកដែលធ្វើឲ្យស្ទះបំពង់ខ្យល់ទៅកាន់សួត ហើយប្រព័ន្ធអូតូម៉ាទិចបានធ្វើប្រតិកម្មតបតនឹងភាពមិនប្រក្រតីនេះម្តងហើយម្តងទៀត ដែលជាហេតុធ្វើឲ្យយើងត្អើកភ្លាមៗតែម្តង ទាំងនេះគឺដោយសារតែយើងសើចអួលអាហារ ឫញុំាអាហារហួសកំណត់(ចាក់ច្រាស) ឫដោយសារតែយើងសើចខ្លាំងពេកក៏អាចបណ្តាលឲ្យត្អើកបានដែរ។

ហេតុផលដែលធ្វើឲ្យយើងត្អើកគឺមានច្រើនករណីទៅតាមលក្ខខណ្ឌរាងកាយរបស់មនុស្ស តែបើអ្នកត្អើកយូរថ្ងៃខុសពីប្រក្រតីនោះសូមទៅពិគ្រោះយោបល់ជាមួយនិងពេទ្យជំនាញទើបជាការល្អ។

បកស្រាយដោយ លោក Donna Cameron

Lawrence, Massachusetts

ដកស្រង់ចេញពីអត្ថបទដែលកែលសម្រួលដោយ អ៊ុង ចិន្តា

លេខទូរស័ព្ទទំនាក់ទំនង៖ 012 77 52 98

Copyright 2014 Khmerbright